“សន្ធិសញ្ញា” ជាកិច្ចព្រមព្រៀងអន្តរជាតិ ដែលធ្វើឡើងរវាងរដ្ឋ
និងរដ្ឋក្នុងទម្រង់ជាលាយលក្ខណ៍អក្សរ និងគ្រប់គ្រងដោយច្បាប់អន្តរជាតិ អាចបង្កើតឡើងដោយលិខិតូបករណ៍តែមួយ
ឬនៅក្នុងលិខិតូបករណ៍ពាក់ព័ន្ធពីរ ឬច្រើន ទោះជាដាក់ឈ្មោះអ្វីក៏ដោយ (សន្ធិសញ្ញា អនុសញ្ញា
កិច្ចព្រមព្រៀង កតិកាសញ្ញា ពិធីសារ...)។
គ្រប់រដ្ឋទាំងអស់មានសមត្ថភាពក្នុងការបង្កើតសន្ធិសញ្ញា
ហើយបុគ្គលដែលមានអំណាចពេញលេញ ឬប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងរដ្ឋមន្ត្រីការបរទេស
ត្រូវចាត់ទុកថាជាអ្នកតំណាងរបស់រដ្ឋ ក្នុងការអនុម័ត
ឬផ្ដល់យថាភូតភាពដល់អត្ថបទនៃសន្ធិសញ្ញា ឬបង្ហាញការយល់ព្រមចងកាតព្វកិច្ចរបស់រដ្ឋដោយសន្ធិសញ្ញានោះ
។
ការអនុម័តអត្ថបទសន្ធិសញ្ញាធ្វើឡើងដោយការយល់ព្រមរបស់រដ្ឋទាំងអស់ដែលចូលរួមក្នុងការរៀបចំអត្ថបទនោះ
។ ប៉ុន្តែ ការអនុម័តអត្ថបទសន្ធិសញ្ញានៅក្នុងសន្និសីទអន្តរជាតិ
ត្រូវធ្វើឡើងដោយការបោះឆ្នោតពីរភាគបីនៃចំនួនរដ្ឋដែលមានវត្តមាននិងបានបោះឆ្នោត ។
ការយល់ព្រមរបស់រដ្ឋមួយក្នុងការចងកាតព្វកិច្ចដោយសន្ធិសញ្ញាអាចបង្ហាញតាមរយៈការចុះហត្ថលេខា
ការផ្ដោះប្តូរឯកសារទាំងឡាយណាដែលបង្កើតឱ្យមានសន្ធិសញ្ញា ការផ្ដល់សច្ចាប័ន
ការយល់ព្រមទទួលយក ការយល់ព្រម ឬការចូលជាសមាជិក
ឬតាមរយរយៈមធ្យោបាយដទៃទៀតបើសិនជាមានការព្រមព្រៀងគ្នា ។
No comments:
Post a Comment