មាត្រា ១៤៧ ថ្មី.-(មាត្រា ១២៨ ចាស់)
សមាជជាតិ បើកឱ្យប្រជារាស្ត្រជ្រាបដោយផ្ទាល់ អំពីកិច្ចការផ្សេងៗដែលជាប្រយោជន៍ជាតិ និងលើកបញ្ហា និងសំណូមពរជូនរដ្ឋអំណាចដោះស្រាយ។
ប្រជារាស្ត្រខ្មែរទាំងពីរភេទ មានសិទ្ធិទៅចូលរួមក្នុងសមាជជាតិ។
មាត្រា
១៤៨ ថ្មី.- (មាត្រា ១២៩ ចាស់)
សមាជជាតិ ប្រជុំមួយដងក្នុងមួយឆ្នាំ នៅដើមខែធ្នូ តាមការកោះអញ្ជើញរបស់នាយករដ្ឋមន្ត្រី។
សមាជជាតិ ប្រព្រឹត្តទៅក្រោមព្រះរាជាធិបតីភាព នៃព្រះមហាក្សត្រ។
មាត្រា
១៤៩ ថ្មី.-
សមាជជាតិ អនុម័តសំណូមពរជូនព្រឹទ្ធសភា ជូនរដ្ឋសភា និងជូនរដ្ឋអំណាចពិចារណា។
ការរៀបចំ
និងការប្រព្រឹត្តទៅនៃសមាជជាតិ នឹងត្រូវកំណត់ក្នុងច្បាប់មួយ។
No comments:
Post a Comment