មាត្រា ១៣៦ ថ្មី.-
ក្រុមប្រឹក្សាធម្មនុញ្ញ មានសមត្ថកិច្ចធានាការពារការគោរពរដ្ឋធម្មនុញ្ញបកស្រាយរដ្ឋធម្មនុញ្ញ និងច្បាប់ដែលរដ្ឋសភាបានអនុម័ត និងព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់ហើយ។
ក្រុមប្រឹក្សាធម្មនុញ្ញ មានសិទ្ធិពិនិត្យ និងសម្រេចអំពីករណីវិវាទកម្មទាក់ទងនឹងការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។
មាត្រា
១៣៧ ថ្មី.-(មាត្រា ១១៨ ចាស់)
ក្រុមប្រឹក្សាធម្មនុញ្ញមានសមាជិក ប្រាំបួនរូប ដែលទទួលអាណត្តិប្រាំបួនឆ្នាំ។ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ចំនួនមួយភាគបី ត្រូវផ្លាស់ថ្មីក្នុងរយៈពេលបីឆ្នាំម្ដងបីឆ្នាំម្ដង។ សមាជិកបីរូបត្រូវតែងតាំងដោយព្រះមហាក្សត្រ បីរូបត្រូវជ្រើសតាំងដោយរដ្ឋសភា ហើយបីរូបទៀត ត្រូវតែងតាំងដោយឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម។
ប្រធាន ត្រូវបានជ្រើសតាំងដោយសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ។ ប្រធានមានសម្លេងឧត្ដមានុភាព ក្នុងករណីបែកសម្លេងជាពីរស្មើគ្នា។
មាត្រា
១៣៨ ថ្មី.-(មាត្រា ១១៩ ចាស់)
សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវជ្រើសរើសក្នុងចំណោមឥស្សរជនដែលមានសញ្ញាប័ត្រចាប់ពីឧត្ដម សិក្សាទៅ ខាងច្បាប់ ខាងរដ្ឋបាល ខាងការទូត ឬខាងសេដ្ឋកិច្ច ហើយពិសោធន៍ច្រើនក្នុងការងារ។
មាត្រា
១៣៩ ថ្មី.-
មុខងារសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ មានវិសមិតភាពនឹងមុខងារសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា សមាជិករាជរដ្ឋាភិបាល ចៅក្រមក្នុងតំណែង ការកាន់តំណែងណាមួយក្នុងមុខងារសាធារណៈ ប្រធាន ឬអនុប្រធានគណបក្សនយោបាយ ប្រធាន ឬអនុប្រធានសហជីព។
មាត្រា
១៤០ ថ្មី.-
ព្រះមហាក្សត្រ នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា តំណាងរាស្ត្រចំនួនមួយភាគដប់ ប្រធានព្រឹទ្ធសភា ឬសមាជិកព្រឹទ្ធសភាចំនួនមួយភាគបួនអាចបញ្ជូនច្បាប់ដែលរដ្ឋសភាបាន អនុម័តទៅឱ្យក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យ មុននឹងច្បាប់នោះត្រូវប្រកាសឱ្យប្រើ។
បទបញ្ជាផ្ទៃក្នុងរដ្ឋសភា
បទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា និងច្បាប់រៀបចំអង្គការទាំងឡាយ ត្រូវតែបញ្ជូនទៅក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យ
មុននឹងប្រកាសឱ្យប្រើ។ ក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវសម្រេចក្នុងរយៈពេល សាមសិប
(៣០) ថ្ងៃយ៉ាងយូរ ថាតើច្បាប់បទបញ្ជាផ្ទៃក្នុងរដ្ឋសភា និងបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភាខាងលើស្រប
ឬមិនស្របនឹងរដ្ឋធម្មនុញ្ញ។
ក្រោយពីច្បាប់ណាមួយ ត្រូវបានប្រកាសឱ្យប្រើ ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី សមាជិកព្រឹទ្ធសភា ចំនួនមួយភាគបួន តំណាងរាស្ត្រចំនួនមួយភាគដប់ ឬតុលាការ អាចសុំឱ្យក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យអំពីធម្មនុញ្ញភាពនៃច្បាប់ នោះ។
ប្រជារាស្ត្រមានសិទ្ធិប្ដឹងអំពីធម្មនុញ្ញភាពនៃច្បាប់បាន តាមរយៈតំណាងរាស្ត្រ ឬ ប្រធានរដ្ឋសភា ឬសមាជិកព្រឹទ្ធសភា ឬប្រធានព្រឹទ្ធសភាដូចមានចែងក្នុងវាក្យខ័ណ្ឌខាងលើ។
មាត្រា
១៤២ ថ្មី.-(មាត្រា ១២៣ ចាស់)
បទប្បញ្ញត្តិក្នុងមាត្រាណា ដែលក្រុមប្រឹក្សាធម្មនុញ្ញប្រកាសថាមិនស្របនឹងរដ្ឋធម្មនុញ្ញ មិនអាចយកទៅប្រកាសឱ្យប្រើ ឬយកទៅអនុវត្តបានឡើយ ។
សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ជាសេចក្ដីសម្រេចបិទផ្លូវតវ៉ា។
មាត្រា
១៤៣ ថ្មី.-(មាត្រា ១២៤ ចាស់)
ព្រះមហាក្សត្រទ្រង់ពិគ្រោះមតិក្រុមប្រឹក្សាធម្មនុញ្ញ ចំពោះសេចក្ដីស្នើទាំងឡាយដែលសុំធ្វើវិសោធនកម្មលើរដ្ឋធម្មនុញ្ញ។
មាត្រា
១៤៤ ថ្មី.-(មាត្រា ១២៥ ចាស់)
ច្បាប់រៀបចំអង្គការមួយនឹងកំណត់ការរៀបចំ
និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ។
No comments:
Post a Comment