១. ច្បាប់ព្រហ្មទណ្ឌ កំណត់បទល្មើស ចង្អុលបង្ហាញបុគ្គលដែលអាចត្រូវបានប្រកាសថាជាអ្នកទទួលខុសត្រូវចំពោះបទល្មើស និងកំណត់ទោស ព្រមទាំងបែបបទ នៃការអនុវត្តទោសនេះ ។
២. នៅក្នុងករណីចាំបាច់ បទដ្ឋានគតិយុត្ត ដែលចេញដោយអង្គការនីតិប្រតិបត្តិ អាចចែងពីបទលហុ ដែលត្រូវផ្ដន្ទាទោសត្រឹមតែពិន័យជាប្រាក់ប៉ុណ្ណោះ ។
No comments:
Post a Comment