Sunday, February 28, 2021

វីដេអូច្បាប់៖ មូលបត្ររដ្ឋ / Government Bond


ច្បាប់ស្ដីពីមូលបត្ររដ្ឋ ត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២០ ហើយព្រឹត្តសភា បានពិនិត្យចប់សព្វគ្រប់លើទម្រង់ និងគតិច្បាប់ នៅថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០២០ ព្រមទាំងត្រូវបានព្រះមហាក្សត្រប្រកាសឱ្យប្រើនៅថ្ងៃទី ២៦ ខែធ្នូ ក្នុងឆ្នាំដដែល ។ តាមរយៈមាត្រា ១៦ នៃច្បាប់នេះ ច្បាប់ស្ដីពីមូលបត្ររដ្ឋ ដែលបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០១០៧០០១ ចុះថ្ងៃទី១០ ខែមករា ឆ្នាំ ២០០៧ ត្រូវបានចាត់ទុកជានិរាករណ៍ ។

No comments:

Post a Comment