Sunday, February 21, 2021

សមុទ្ទតភ្ជាប់ /Contiguous Zone

សមុទ្ទតភ្ជាប់ គឺជាផ្នែកមួយនៃសមុទ្ទ ដែលហួស និងជាប់នឹងសមុទ្ទដែនដី នៃរដ្ឋឆ្នេរសមុទ្ទ ដែលលាតសន្ធឹងមិនហួសពី២៤ម៉ៃល៍សមុទ្ទពីបន្ទាត់មូលដ្ឋាន ។[1]

មានអ្នកនិពន្ធមួយចំនួនបានចាត់ទុកគោលការណ៍សមុទ្ទតភ្ជាប់ថា ហួសសម័យ ដោយសារសមុទ្ទតភ្ជាប់នេះ គឺជាផ្នែកមួយនៃតំបន់សេដ្ឋកិច្ចផ្ដាច់មុខ ហើយក៏នឹងស្ថិតនៅក្នុងសមុទ្ទអន្តរជាតិដែរ នៅពេលដែលគេអនុវត្តគោលការណ៍សេរីភាពនាវាចរណ៍ ។[2]

រដ្ឋមិនអនុវត្តអធិបតេយ្យនៅក្នុងសមុទ្ទតភ្ជាប់ឡើយ ប៉ុន្តែរដ្ឋមានសមត្ថកិច្ចជាក់លាក់មួយចំនួនលើតំបន់នេះ ។  រដ្ឋឆ្នេរសមុទ្ទ មានសិទ្ធិប្រើប្រាស់តំបន់តភ្ជាប់ នៅក្នុងលក្ខខណ្ឌកំណត់មួយ ។[3]

មាត្រា ៣៣ នៃអនុសញ្ញាច្បាប់សមុទ្ទឆ្នាំ ១៩៨២ ត្រង់វាក្យខណ្ឌទី ១ បានចែងថា តំបន់ដែលបន្តពីសមុទ្ទដែនដី គឺជាតំបន់តភ្ជាប់[4] ហើយរដ្ឋឆ្នេរសមុទ្ទអាច៖

  • ការពារការរំលោភច្បាប់ និងបទប្បញ្ញត្តិដែនដី ឬសមុទ្ទដែនដីរបស់ខ្លួនពាក់ព័ន្ធនឹង សារពើពន្ធ គយ អន្តោប្រវេសន៍ ឬអនាម័យ
  • ដាក់ទណ្ឌកម្មលើការរំលោភច្បាប់ និងបទប្បញ្ញត្តិខាងលើ ប្រព្រឹត្តនៅលើដែនដី ឬសមុទ្ទដែនដីរបស់ខ្លួន ។[5]
ប្រសិនបើរដ្ឋឆ្នេរសមុទ្ទកត់សម្គាល់ឃើញថា មានរដ្ឋ ឬបុគ្គលដទៃរំលោភសិទ្ធិរបស់ខ្លួន ឬកំពុងរត់គេចបន្ទាប់ពីប្រព្រឹត្តបទល្មើសណាមួយ ឬបង្កហានិភ័យដល់ច្បាប់ និងបទបញ្ជារបស់ខ្លួន នៅក្នុងតំបន់តភ្ជាប់ រដ្ឋឆ្នេរសមុទ្ទអាចចោទប្រកាន់ និងដាក់ទណ្ឌកម្មដល់ចារីដែលប្រព្រឹត្តកំហុសនោះ ។

[1] LOSC 1982. Art. 33 (2).

[2] Anne Bardin, Coastal State's Jurisdiction over Foreign Vessels, 14 PaceInt'lL. Rev. 27 (2002), P39, Available at:

[3] Dixon, 2005: p. 202.

[4] in a zone contiguous to its territorial sea, described as the contiguous zone.

[5] See also article 24 (1) of the 1958 Convention.

No comments:

Post a Comment