រដ្ឋឆ្នេរសមុទ្ទអាចបង្កើតតំបន់សេដ្ឋកិច្ចផ្ដាច់មុខ មិនលើសពី ២០០ម៉ៃល៍សមុទ្ទពីបន្ទាត់មូលដ្ឋាន ឬ១៨៨ម៉ៃល៍សមុទ្ទពីសមុទ្ទដែនដី ។
នៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខ រដ្ឋឆ្នេរសមុទ្ទមានសិទ្ធិអធិបតេយ្យ លើការស្រាវជ្រាវ និងរុករក ការអភិរក្ស និងការគ្រប់គ្រងធនធានមានជីវិត និងឥតជីវិតនៃដែនទឹកដែលជាប់នឹងបាតសមុទ្ទ ក្នុងបាតសមុទ្ទ និងដីក្រោមបាតសមុទ្ទ ។ សិទ្ធិនេះពាក់ព័ន្ធដល់សកម្មភាពផ្សេងទៀត សម្រាប់ការស្រាវជ្រាវ និងការរុករកផ្នែកសេដ្ឋកិច្ចក្នុងតំបន់ ដូចជាការផលិតថាមពលចេញពីចរន្តទឹក និងខ្យល់ ។
នៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខ រដ្ឋឆ្នេរសមុទ្ទ មានយុត្តា ធិការពាក់ព័ន្ធនឹងការបង្កើត និងប្រើប្រាស់កោះសិប្បនិម្មិត ឋបនភណ្ឌ រចនាសម្ព័ន្ធការស្រាវជ្រាវវិទ្យសាស្ត្រសមុទ្ទ ការការពារ និងការអភិរក្សបរិស្ថានសមុទ្ទ ។
ក្នុងអត្ថបទនេះ លោកអ្នកនឹងសិក្សាអំពី៖ ១. នាវាចរណ៍នៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខ ២. សិទ្ធិរបស់រដ្ឋឆ្នេរសមុទ្ទចំពោះតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ខ្លួន ៣. កោះសិប្បនិម្មិត និងការស្រាវជ្រាវិទ្យាសាស្ត្រ ៤. សិទ្ធិរបស់រដ្ឋបរទេស នៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខ ។
No comments:
Post a Comment