ប្រកាសលេខ០០៩ សហវ.ប្រក ចេញដោយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០២១ ស្ដីពី ប្រកាសស្ដីពីការកំណត់ចំណាត់ថ្នាក់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស មានគោលបំណង កំណត់ចំណាត់ថ្នាក់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ដើម្បីឱ្យមានសង្កតិភាព ក្នុងការគ្រប់គ្រង ប្រមូលចំណូលពន្ធគ្រប់ប្រភេទ ឱ្យមានប្រសិទ្ធភាព តម្លាភាព និងសមធម៌ ស្របតាមការរីកចម្រើន នៃសេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា ។
ប្រកាសនេះ មានវិសាលភាពអនុវត្តចំពោះអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ដែលប្រកបអាជីវកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបានចុះបញ្ជីពន្ធដារចាប់ពីឆ្នាំ ២០២១ តទៅ ។
ខ្លឹមសារទាំងស្រុងនៃប្រកាសនេះ ៖
ទាញយកជាPDF: https://t.me/lawaudio_kh/202
No comments:
Post a Comment