សមុទ្ទដែនដី គឺជាដែនសមុទ្ទរបស់រដ្ឋ ដែលលាតសន្ធឹងចេញពីបន្ទាត់មូលដ្ឋាន ឆ្ពោះទៅឯនាយសមុទ្ទ ដែលមានចម្ងាយមិនលើស ១២ ម៉ៃល៍សមុទ្ទ ។
ប្លុកច្បាប់ខ្មែរ បង្កើតឡើងដើម្បីចែករំលែកចំណេះដឹងផ្នែកច្បាប់ ដើម្បីសម្រួលការសិក្សាច្បាប់របស់និស្សិត និងអ្នកស្រាវជ្រាវ ។
Thursday, January 21, 2021
សមុទ្ទដែនដី (Territorial Sea)
គោលការណ៍ឯកត្តកម្មនៃការទទួលខុសត្រូវព្រហ្មទណ្ឌ
គោលការណ៍ឯកត្តកម្មនៃការទទួលខុសត្រូវព្រហ្មទណ្ឌ សំដៅដល់ការទទួលខុសត្រូវចំពោះអំពើផ្ទាល់ខ្លួន ។ “ការទទួលខុសត្រូវចំពោះអំពើផ្ទាល់ខ្លួន” មានន័យថា បើបុគ្គលណាម្នាក់ជាអ្នកប្រព្រឹត្តបទល្មើស បុគ្គលនោះជាអ្នកទទួលខុសត្រូវព្រហ្មទណ្ឌ ហើយមិនអាចមានអ្នកដទៃមកទទួលខុសត្រូវព្រហ្មទណ្ឌជំនួសបានឡើយ ។
ករណីបែបនេះគឺខុសពីរឿងក្តីរដ្ឋប្បវេណី មានន័យថាក្នុងរឿងរដ្ឋប្បវេណី ច្បាប់អនុញ្ញាតឲ្យអ្នកដទៃទទួលខុសត្រូវជំនួសបាន ។ ប៉ុន្តែនៅក្នុងរឿងព្រហ្មទណ្ឌ អ្នកណាជាអ្នកប្រព្រឹត្តបទល្មើស អ្នកនោះគឺជាអ្នកទទួលខុសត្រូវដែលភាសាខ្មែរយើងនិយាយយ៉ាងសាមញ្ញថា “អ្នកណាធ្វើ អ្នកនោះទទួល” ។
បុគ្គលម្នាក់ៗ ទទួលខុសត្រូវព្រហ្មទណ្ឌតែចំពោះអំពើផ្ទាល់ខ្លួនប៉ុណ្ណោះ ។ អ្នកដែលប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ និងត្រូវទទួលខុសត្រូវព្រហ្មទណ្ឌ ត្រូវបានហៅឈ្មោះផ្សេងៗដូចជា ចារី សហចារី អ្នកផ្ដើមគំនិត និងអ្នកសមគំនិត ។
ចារី សំដៅដល់បុគ្គលដែលប្រព្រឹត្តបទល្មើស ដែលត្រូវចោទប្រកាន់ ។ បុគ្គលដែលប៉ុនប៉ងប្រព្រឹត្តបទឧក្រិដ្ឋ ឬ ក្នុងករណីដែលច្បាប់បានចែងទុក ចំពោះបទមជ្ឈិម ក៏ចាត់ទុកថាជាចារីផងដែរ ។ ត្រង់នេះ សូមបញ្ជាក់ថា ការប៉ុនប៉ងក្នុងបទឧក្រិដ្ឋ ឬក្នុងករណីដែលច្បាប់បានចែងទុកក្នុង បទមជ្ឈិម អាចត្រូវផ្តន្ទាទោសបាន កាលណាលក្ខខណ្ឌខាងក្រោម នេះត្រូវបានបំពេញ៖
- ចារីបានចាប់ផ្តើមអនុវត្តបទល្មើស មានន័យថា ចារីបានប្រព្រឹត្តអំពើដែលមានគោលបំណងដោយផ្ទាល់ដើម្បីប្រព្រឹត្តបទល្មើស និង
- ចារីមិនបានបញ្ឈប់អំពើរបស់ខ្លួនទៅវិញដោយស្ម័គ្រចិត្ត តែត្រូវបាន រាំងស្ទះ ឬអាក់ខាន ដោយឥទ្ធិពលនៃកាលៈទេសៈក្រៅឆន្ទៈរបស់ខ្លួន ។
សហចារី សំដៅដល់ បុគ្គលច្រើននាក់ បានព្រមព្រៀង ប្រព្រឹត្តបទល្មើសរួមគ្នាដោយផ្ទាល់ ។ បុគ្គលច្រើននាក់ដែលបានព្រមព្រៀង ប៉ុនប៉ងប្រព្រឹត្តបទឧក្រិដ្ឋ ឬបទមជ្ឈិមដោយផ្ទាល់ក្នុងករណីដែលច្បាប់បានចែងទុក ក៏ចាត់ទុកជាសហចារីផងដែរ ។
អ្នកផ្តើមគំនិតក្នុងបទឧក្រិដ្ឋ ឬបទមជ្ឈិម សំដៅដល់បុគ្គលដែល៖
- ជំរុញឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬបទមជ្ឈិមនោះ តាមការណែនាំ ឬការ បញ្ជា
- បង្កឱ្យមានបទឧក្រិដ្ឋ ឬបទមជ្ឈិមនោះ ដោយផ្តល់អំណោយ ដោយ ការសន្យា ឬការគំរាមកំហែង ការញុះញង់ ការលួងលោម ឬក៏ដោយ ការរំលោភអាជ្ញា ឬ អំណាចរបស់ខ្លួន ។
អ្នកផ្តើមគំនិតនឹងអាចត្រូវផ្តន្ទាទោសបានលុះត្រាតែបទឧក្រិដ្ឋ ឬបទមជ្ឈិម ត្រូវបានសម្រេច ឬបានប៉ុនប៉ង ។ អ្នកផ្តើមគំនិតនៃបទឧក្រិដ្ឋ ឬបទមជ្ឈិម ត្រូវផ្តន្ទាទោសដូចគ្នានឹងចារីដែរ ។
អ្នកសមគំនិតក្នុងបទឧក្រិដ្ឋ ឬបទមជ្ឈិម សំដៅដល់បុគ្គលដែលជួយសម្រួល ដោយចេតនា ដល់ការប៉ុនប៉ង ឬការសម្រេចបទឧក្រិដ្ឋ ឬ បទមជ្ឈិមនោះ ដោយផ្តល់ជំនួយ ឬការឧបត្ថម្ភរបស់ខ្លួន ។
អ្នកសមគំនិតនឹងអាចត្រូវផ្តន្ទាទោសបានលុះត្រាតែបទឧក្រិដ្ឋ ឬបទមជ្ឈិម ត្រូវ បានសម្រេច ឬបានប៉ុនប៉ង ។ អ្នកសមគំនិតនៃបទឧក្រិដ្ឋ ឬបទមជ្ឈិម ត្រូវផ្តន្ទាទោសដូចគ្នានឹងចារីដែរ ។
ទស្សនាវីដេអូ៖
Wednesday, January 20, 2021
ប្រកាសស្ដីពីការកំណត់ចំណាត់ថ្នាក់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស
Tuesday, January 19, 2021
ប្រកាសអន្តរក្រសួងស្តីពី ការកំណត់រូបមន្តសម្រាប់កែសម្រួលថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា
ប្រកាសអន្តរក្រសួងស្តីពី ការកំណត់រូបមន្តសម្រាប់កែសម្រួលថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចុះហត្ថលេខានៅថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ២០១៨ ដោយរដ្ឋមន្ត្រីក្រសួងចំនួន៣ គឺ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ។
ប្រកាសនេះមានគោលបំណង កំណត់រូបមន្ត សម្រាប់កែសម្រួលថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ដើម្បីឱ្យថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយប្រេងឥន្ធនៈឡើងចុះតាមតម្លៃនៅលើទីផ្សារអន្តរជាតិ ។ ការកំណត់រូបមន្តនេះ សម្រាប់អនុវត្តតែនៅលើការលក់រាយប្រេងឥន្ធនៈប៉ុណ្ណោះ ។
Thursday, January 14, 2021
និយមន័យ និងលក្ខណ:នៃនីតិអន្តរជាតិសាធារណ:
និយមន័យ និងលក្ខណ:នៃនីតិអន្តរជាតិសាធារណ:
ច្បាប់អន្តរជាតិ គឺជាបណ្ដុំនៃវិធានដែលគ្រប់គ្រងទំនាក់ទំនងរវាងរដ្ឋ
និងរដ្ឋ រវាងរដ្ឋ និងអង្គការអន្តរជាតិ ក៏ដូចជាទំនាក់ទំនងរវាង អង្គការអន្តរជាតិ និងអង្គការអន្តរជាតិផងដែរ ។
នៅសម័យបុរាណ កាលណាគេនិយាយពីច្បាប់អន្តរជាតិ
គេផ្ដោតតែលើ វិស័យសំខាន់ៗបីប៉ុណ្ណោះ គឺ ច្បាប់សង្គ្រាម ច្បាប់សន្តិសុខ
និងច្បាប់ការទូត ។ ប៉ុន្តែ ដោយមានការអភិវឌ្ឍជារឿយៗនៃទំនាក់ទំនងរបស់តួអង្គនៃនីតិអន្តរជាតិ
ក៏ដូចជាសេដ្ឋកិច្ចសាកលលោក
នាំឱ្យគេចាប់ផ្ដើមផ្ដោតការយកចិត្តទុកដាក់ទៅលើវិស័យផ្សេងៗជាច្រើនទៀត ដែលរួមមាន ច្បាប់សិទ្ធិមនុស្ស
ច្បាប់សេដ្ឋកិច្ច ច្បាប់ពាណិជ្ជកម្ម ច្បាប់លម្ហ និងច្បាប់អង្គការអន្តរជាតិជាដើម ។
ច្បាប់អន្តរជាតិ គឺជាបទដ្ឋានគតិយុត្តអន្តរជាតិ
និងមិនមែនជាក្រមសីលធម៌អន្តរជាតិឡើយ ។ ប៉ុន្តែ គួរកត់សម្គាល់ថា
គោលការណ៍នៃច្បាប់អន្តរជាតិ ទទួលឥទ្ធិពលយ៉ាងច្រើនលើសលុប ពីគោលការណ៍សីលធម៌អន្តរជាតិ
ជាពិសេសវិស័យច្បាប់សិទ្ធិមនុស្សអន្តរជាតិ ។
ច្បាប់អន្តរជាតិ
គឺជាប្រព័ន្ធច្បាប់ឯករាជ្យដែលស្ថិតនៅក្រៅបទដ្ឋានគតិយុត្តរបស់រដ្ឋមួយ ។ ច្បាប់អន្តរជាតិ
មានចំណុចខុសគ្នាជាច្រើនពីប្រព័ន្ធច្បាប់ជាតិ ។ ជាក់ស្ដែង ទោះបីជាមហាសន្និបាតអង្គការសហប្រជាជាតិ
ដែលមានតំណាងជាង ១៩០ រដ្ឋ មានរូបរាងដូចជាអង្គការនីតិប្បញ្ញត្តិមួយ ប៉ុន្តែ
អង្គការនេះ មិនមានអំណាចបង្កើតច្បាប់ដែលចងភ្ជាប់កាតព្វកិច្ចគតិយុត្តដល់រដ្ឋនានាឡើយ
។
ជាងនេះទៅទៀត
សេចក្ដីសម្រេចរបស់មហាសន្និបាត ត្រូវចាត់ទុកត្រឹមតែជាអនុសាសន៍ប៉ុណ្ណោះ លើកលែងតែក្នុងករណីពិសេសខ្លះ
និងក្នុងគោលបំណងមួយចំនួន នៅក្នុងប្រព័ន្ធសហប្រជាជាតិ ដូចជាការសម្រេចចិត្តអំពីថវិកាសហប្រជាជាតិ
ការទទួលស្គាល់សមាជិកថ្មី កិច្ចការពាក់ព័ន្ធនឹងក្រុមប្រឹក្សាសន្តិសុខ ការបោះឆ្នោតជ្រើសរើសចៅក្រមថ្មី
សម្រាប់តុលាការយុត្តិធម៌អន្តរជាតិ ។
មិនតែប៉ុណ្ណោះ មិនមានប្រព័ន្ធតុលាការដែលមានយុត្តាធិការផ្ដាច់មុខ (comprehensive
jurisdiction) ឡើយ នៅក្នុងច្បាប់អន្តរជាតិ ។ យុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិ
ក្នុងវិវាទនានា អាចកើតឡើងបានលុះត្រាតែមានការព្រមព្រៀងពីរដ្ឋភាគីនៃវិវាទនោះ ។ នៅក្នុងប្រព័ន្ធសហប្រជាជាតិ
មិនមានកម្លាំងនគរបាលយុត្តិធម៌អន្តរជាតិ (International Police) ហើយក៏មិនមានអាជ្ញាធរប្រតិបត្តិកំពូលឡើយ ។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
អាចសម្រេចអនុញ្ញាតឱ្យមានការប្រើប្រាស់កម្លាំងដើម្បីបង្ខំរដ្ឋឱ្យអនុវត្តតាមសេចក្ដីសម្រេចរបស់ខ្លួន
ប៉ុន្តែ ធ្វើបែបនេះបាន តែក្នុងកាលៈទេសៈពិសេស និងមានកំណត់ណាមួយប៉ុណ្ណោះ ជាពិសេស មុននឹងអាចអនុវត្តចំណាត់ការនេះ
ត្រូវតែមានការឈ្លានពាន ឬការគំរាមកំហែងណាមួយ ។
ជាងនេះទៅទៀត
កិច្ចអនុវត្តចំណាត់ការអាចនឹងមានការជំទាស់ (វេតូ) ពីសំណាក់រដ្ឋណាមួយ នៃសមាជិកអចិន្ត្រៃយ៍ទាំង៥
(ចិន បារាំង រូស្ស៊ី ព្រះរាជាណាចក្រអង់គ្លេស និងសហរដ្ឋអាមេរិក ) ។
ច្បាប់អន្តរជាតិ គឺជាផ្នែកដោយឡែកមួយ នៅក្នុងរចនាសម្ព័ន្ធទូទៅនៃទំនាក់ទំនងអន្តរជាតិ
។ ក្នុងការពិចារណាអំពីស្ថានភាពអន្តរជាតិជាក់លាក់ណាមួយជាទូទៅរដ្ឋត្រូវពិចារណាអំពីច្បាប់អន្តរជាតិពាក់ព័ន្ធ
។
វិធាននៃច្បាប់អន្តរជាតិ កម្រត្រូវបានអនុវត្តដោយមធ្យោបាយយោធា
ឬដោយការប្រើប្រាស់ទណ្ឌកម្មសេដ្ឋកិច្ចណាស់ ។ ប៉ុន្តែ រដ្ឋដែលរំលោភវិធានអន្តរជាតិ អាចបាត់បង់ការជឿជាក់
និងទទួលការរើសអើងក្នុងទំនាក់ទំនងជាមួយរដ្ឋផ្សេងទៀត ។
Wednesday, January 13, 2021
ប្រើបំណាច់ឆ្នាំមិនអស់ ទូទាត់ជាប្រាក់បានដែរឬទេ?
ប្រើបំណាច់ឆ្នាំមិនអស់
ទូទាត់ជាប្រាក់បានដែរឬទេ?
ច្បាប់ស្ដីពីការងារ
នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាសឱ្យប្រើនៅថ្ងៃទី ១៣ ខែ មីនា ឆ្នាំ ១៩៩៧ ផ្ដល់សិទ្ធិឱ្យកម្មករនិយោជិតបានឈប់សម្រាកប្រចាំឆ្នាំ
ដោយមានប្រាក់ឈ្នួល ចំនួន ១៨ ថ្ងៃ ក្នុងមួយឆ្នាំ ។ ប៉ុន្តែការប្រើប្រាស់សិទ្ធិឈប់សម្រាកនេះក៏ត្រូវគោរពលក្ខខណ្ឌមួយចំនួន
កំណត់ដោយច្បាប់ផងដែរ ។
មានបងប្អូនកម្មករនិយោជិត
និងអ្នកសិក្សាជាច្រើនតែងតែមានចម្ងល់ថា នៅពេលដែលប្រើប្រាស់បំណាច់ឆ្នាំមិនអស់ តើកម្មករនិយោជិត
អាចប្ដូរយកជាប្រាក់ឈ្នួលបានដែរឬទេ ? អត្ថបទខ្លីនេះ នឹងដោះស្រាយចម្ងល់ជូន ។
ជាទូទៅ កម្មករនិយោជិតតែងតែហៅ ការឈប់សម្រាកប្រចាំឆ្នាំដោយមានប្រាក់ឈ្នួល
ដោយកាត់ខ្លីថា “បំណាច់ឆ្នាំ” ហើយកន្លែងខ្លះទៀត គេហៅជាអក្សរកាត់ភាសាអង់គ្លេសថា
“AL” ដែលអក្សរកាត់ “AL”នេះ មកពីពាក្យពេញថា
“Annual Leave” និងមានន័យជាខ្មែរថា “ការឈប់សម្រាកប្រចាំឆ្នាំ” ។
មាត្រា ១៦៦ វាក្យខណ្ឌទី១
នៃច្បាប់ស្ដីពីការងារ ចែងថា កម្មករនិយោជិតទាំងអស់ត្រូវមានសិទ្ធិឈប់សម្រាកប្រចាំឆ្នាំ
ដោយមានប្រាក់ឈ្នួល ដែលថ្ងៃឈប់សម្រាកនេះ ត្រូវគិតជាថ្ងៃធ្វើការធម្មតា មួយថ្ងៃកន្លះ
ក្នុងរយៈពេលធ្វើការមួយខែជាប់ ។
ក្នុងមួយឆ្នាំ មានរយៈពេល ១២ ខែ
ហេតុនេះ បើក្នុងមួយខែ កម្មករនិយោជិតទទួលបានការឈប់សម្រាកប្រចាំឆ្នាំដោយមានប្រាក់ឈ្នួល
១ ថ្ងៃកន្លះ ក្នុងមួយខែ មានន័យថា ក្នុងមួយឆ្នាំ
ត្រូវទទួលបានការឈប់សម្រាកប្រចាំឆ្នាំដោយមានប្រាក់ឈ្នួល ចំនួន ១.៥ x ១២
= ១៨ ថ្ងៃ ។
ចំណែកមាត្រា ១៦៧ កថាខណ្ឌទី ២ ចែងថា ក្នុងករណីដែលមានផ្ដាច់
ឬចប់កិច្ចសន្យាមុនដែលកម្មករនិយោជិតបានទទួលសិទ្ធិឈប់សម្រាកប្រចាំឆ្នាំដោយមានប្រាក់ឈ្នួលនោះ
និយោជកត្រូវផ្ដល់ប្រាក់បំណាច់ទៅកម្មករនិយោជិត ទៅតាមកម្រិត កំណត់ដូចខាងលើ ។
ត្រង់នេះមានន័យថា ប្រសិនបើ មានការផ្ដាច់កិច្ចសន្យា
ឬចប់កិច្ចសន្យាការងារ ដោយកម្មករនិយោជិតមិនទាន់បានប្រើប្រាស់បំណាច់ឆ្នាំខ្លួនអស់
នោះនិយោជកត្រូវគណនាជាប្រាក់បំណាច់ ឱ្យកម្មករនិយោជិត ទៅតាមចំនួនថ្ងៃដែលនៅសល់ ។
ឧទាហរណ៍ ៖ សុខ ធ្វើការឱ្យក្រុមហ៊ុន “ក” ទទួលបានប្រាក់ខែ ១៨០ ដុល្លារ/ខែ ។ គាត់ត្រូវបានបញ្ចប់កិច្ចសន្យាការងារ ដោយនៅពេលបញ្ចប់កិច្ចសន្យានោះ
គាត់នៅសល់ការឈប់សម្រាកប្រចាំឆ្នាំដោយមានប្រាក់ឈ្នួលចំនួន ៥ ថ្ងៃ ។ ក្រុមហ៊ុន “ក” ត្រូវផ្ដល់ប្រាក់បំណាច់ជួសការឈប់សម្រាករបស់គាត់ដូចខាងក្រោម៖
១៨០ដុល្លារ ៖ ២៦ ថ្ងៃ = ៦.៩២៣
ដុល្លាក្នុងមួយថ្ងៃ
ប្រាក់បំណាច់ជួសការឈប់សម្រាករបស់
សុខគឺ៖
៦.៩២៣ ដុល្លារ x ៥
ថ្ងៃ =៣៤.៦១៥ ដុល្លារ
ប៉ុន្តែ មាត្រា ដដែល វាក្យខណ្ឌទី ៣ បានចែងថា
អនុសញ្ញារួមណា ដែលមានគម្រោងឱ្យប្រាក់បំណាច់ ដោយទូទាត់សម្រាប់ជួសការឈប់សម្រាក
ព្រមទាំងការព្រមព្រៀងដែលស្ដីអំពីការបោះបង់ ឬមិនព្រមប្រើសិទ្ធិឈប់សម្រាកប្រចាំឆ្នាំ
ត្រូវទុកជាមោឃៈ ហើយគ្មានហេតុផលអ្វីទាំងអស់ ។
ខ្លឹមសារនៅក្នុង វាក្យខណ្ឌនេះ
គឺសំដៅហាមឃាត់មិនឱ្យមានការទូទាត់ប្រាក់បំណាច់ជួសការឈប់សម្រាកប្រចាំឆ្នាំ
ក្នុងអំឡុងពេលដែលកម្មករនិយោជិត កំពុងបម្រើការងារឱ្យនិយោជក ។ ក្រុមប្រឹក្សាអាជ្ញាកណ្ដាល
ក៏បានបកស្រាយខ្លឹមសារមាត្រានេះផងដែរ នៅក្នុងសេចក្ដីសម្រេចលេខ ១៨៧/១៦ ចុះថ្ងៃទី ៣១
ខែ សីហា ឆ្នាំ ២០១៦ ។
នៅក្នុងសេចក្ដីសម្រេចរបស់ខ្លួន
ក្រុមប្រឹក្សាអាជ្ញាកណ្ដាល បានបកស្រាយថា ច្បាប់ស្ដីពីការងារ
មានគោលបំណងលើកទឹកចិត្តឱ្យកម្មករនិយោជិតប្រើប្រាស់ការឈប់សម្រាកនេះ
ដោយមិនទូទាត់ជាប្រាក់ បើសិនជាកម្មករនិយោជិតនៅមានទំនាក់ទំនងការងារជាមួយនិយោជកនៅឡើយ
។
សរុបមក ច្បាប់ការងារ អនុញ្ញាតិឱ្យនិយោជកទូទាត់ជាប្រាក់ជួសការឈប់សម្រាក់ប្រចាំឆ្នាំ
ដល់កម្មករនិយោជិតតែក្នុងករណីដែលមានការផ្ដាច់ឬបញ្ចប់កិច្ចសន្យាមុនពេលប្រើប្រាស់ការឈប់សម្រាកនោះអស់ប៉ុណ្ណោះ
ប៉ុន្តែច្បាប់មិនអនុញ្ញាតឱ្យទូទាត់ជាប្រាក់ជួសការឈប់សម្រាក នៅក្នុងអំឡុងដែលកម្មករនិយោជិត
នៅមានទំនាក់ទំនងការងារជាមួយ និយោជកឡើយ ។
ក្រហ្មព្រហ្មទណ្ឌ មាត្រា ២៖ និយមន័យ និងចំណាត់ថ្នាក់នៃបទល្មើស
ច្បាប់បញ្ញត្តិថា អំពើខ្លះរបស់រូបវន្តបុគ្គល ឬនីតិបុគ្គល ដែលបង្កចលាចលដល់សង្គម ជាបទល្មើស ។ បទល្មើស ត្រូវបានចាត់ថ្នាក់ជាបទឧក្រិដ្ឋ បទមជ្ឈិម និងបទលហុ ទៅតាមទម្ងន់នៃបទល្មើសនោះ ។
-
អំពើកំហែងយក គឺជាអំពើដែលប្រព្រឹត្តដោយប្រើហិង្សា ការគំរាមកំហែង ថានឹងប្រើហិង្សា ឬដោយការបង្ខិតបង្ខំ ដើម្បីទទួលបាននូវ ហត្ថលេខា ឬស្នាមមេដៃ ការសន...
-
ត្រូវត្រៀមអ្វីខ្លះ ដើម្បីប្រឡងចូលរៀនវិជ្ជាជីវៈមេធាវី? អត្ថបទដោយ៖ នូ ចន្ថា ដើម្បីចូលរៀនវិជ្ជាជីវៈមេធាវីបាន និស្សិត ឬសាធារណជនដែ...