Thursday, March 4, 2021

វីដេអូច្បាប់៖ ពាក្យបច្ចេកទេសកិច្ចសន្យា (ខ្មែរ អង់គ្លេស)/Contract related...


អ្នកសិក្សាច្បាប់ត្រូវតែចេះពាក្យពាក្យបច្ចេកទេសជាភាសាអង់គ្លេសពាក់ព័ន្ធនឹងជំនាញរបស់ខ្លួន ព្រោះថានៅក្នុងការប្រកបវិជ្ជាជីវៈ លោកអ្នកអាចមានការប្រាស្រ័យទាក់ទងនឹងជនបរទេស ឬត្រូវធ្វើការស្រាវជ្រាវបន្ថែមជាភាសាអង់គ្លេស ។ នៅក្នុងវិស័យកិច្ចសន្យា មានពាក្យបច្ចេកទេសជាភាសាអង់គ្លេសជាច្រើនដែលលោកអ្នកត្រូវដឹង ។ វីដេអូនេះ នឹងលើកយកពាក្យបច្ចេកទេសសំខាន់ៗមួយចំនួន អមដោយការពន្យល់និយមន័យជាភាសាខ្មែរ ជូន ។

Monday, March 1, 2021

វីដេអូច្បាប់៖ តួនាទីនគរបាលចរាចរណ៍ផ្លូវគោក /Road Traffic Police


មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក មានសិទ្ធិដកបណ្ណបើកបរព្យួរទុកក្នុងរយៈពេលមិនលើស៧ ថ្ងៃ និងដកពិន្ទុចំពោះបទល្មើសណាមួយដូចខាងក្រោម៖

  1. បើកបរខុសទិសចរាចរណ៍ ឬបើកបរតាមទិសចរាចរណ៍ដែលមានដាក់សញ្ញាហាមឃាត់ ។
  2. បើកបរដោយល្បឿនលើសចាប់ពី៤០គីឡូម៉ែត្រក្នុងមួយម៉ោងឡើងទៅពីល្បឿនដែលបានកំណត់ក្នុងច្បាប់ ។
  3. មិនគោរពសិទ្ធិអាទិភាព ។
  4. មិនគោរពស្លាកសញ្ញាឈប់ ឬភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហម ឬពណ៌ក្រហមភ្លឹបភ្លែត ។
  5. បើកបរយានដែលមានកង់ច្រវាក់ដែកផ្ទាល់នៅលើផ្លូវថ្នល់ក្រាលកៅស៊ូ ។

បទល្មើសចរាចរណ៍ផ្លូវគោកដែលត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ និងត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ ជាសមត្ថកិច្ចរបស់តុលាការ ។ ក្នុងករណីនេះ មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកដែលមានសមត្ថកិច្ចត្រួតពិនិត្យបទល្មើសចរាចរណ៍ផ្លូវគោក ត្រូវបញ្ជូនកំណត់ហេតុស្ដីពីបទល្មើសចរាចរណ៍ផ្លូវគោក ទៅអយ្យការអមសាលាដំបូង ។